អាស៊ីខនន័រ Asia Corner៖ ចិន​បាញ់​មីស៊ីល​ឆ្លងទ្វីប​ដែល​មាន​«ក្បាល​គ្រាប់​មិន​ពិត»​ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក

Your browser doesn’t support HTML5

ចិនថា ខ្លួនបានបាញ់មីស៊ីលឆ្លងទ្វីបដែលមាន«ក្បាលគ្រាប់មិនពិត»ចូលមហាសមុទ្រប៉ាស៊ីហ្វិក។ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងថា សហរដ្ឋអាមេរិកកំពុងបង្កើនការគំរាមកំហែងជាមួយនឹងនាវាមុជទឹកនុយក្លេអ៊ែរ។ ពលរដ្ឋជប៉ុនមានមតិចម្រុះគ្នា គ្រាការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនឹងធ្វើឡើងនៅថ្ងៃសុក្រនេះ។ ព្រែកជីកហ្វូណនតេជោរបស់កម្ពុជាអាចបង្កើនជំនួញ តែអាចបង្កហានិភ័យដល់ទន្លេមេគង្គ។ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ធ្វើឲ្យមនុស្សយ៉ាងតិច២នាក់ស្លាប់នៅខេត្ត Lampang ប្រទេសថៃ។ នេះជាកម្មវិធី វីអូអេ អាស៊ីខនន័រ (VOA Asia Corner) ជាមួយអ្នកនាង នីណា យេង សម្រាប់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤៕