អាស៊ីខនន័រ Asia Corner៖ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីជំរុញឱ្យមានការសន្ទនាបន្ថែមទៀតលើបញ្ហាសន្តិសុខនៅអាស៊ី

Your browser doesn’t support HTML5

រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីជំរុញឱ្យមានការសន្ទនាបន្ថែមទៀតលើបញ្ហាសន្តិសុខនៅអាស៊ី ខណៈរដ្ឋមន្ត្រីការពារជាតិចិនថ្លែងអំពីសន្តិភាពនិងសន្តិសុខរួមនៅវេទិកា Xiangshan។ ទឹកជំនន់នៅមីយ៉ាន់ម៉ាបានសម្លាប់មនុស្ស១៩នាក់ និងរាប់ពាន់នាក់ត្រូវជម្លៀសខ្លួន។ ពលរដ្ឋនៅខេត្តឈៀងរ៉ាយត្រូវបានជួយសង្គ្រោះពីទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងជើងប្រទេសថៃ។ ចិននិងហ្វីលីពីនបើកកិច្ចប្រជុំនៃយន្តការពិគ្រោះយោបល់ទ្វេភាគីស្តីពីសមុទ្រចិនខាងត្បូង។ មេដឹកនាំកូរ៉េខាងជើងអះអាងថា កូរ៉េខាងជើងត្រូវការអាវុធនុយក្លេអ៊ែរដើម្បីរក្សាសុវត្ថិភាព ដោយលើកឡើងពី«ការគំរាមកំហែង»របស់សហរដ្ឋអាមេរិក។ នេះជាកម្មវិធី វីអូអេ អាស៊ីខនន័រ (VOA Asia Corner) ជាមួយអ្នកនាង នីណា យេង សម្រាប់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤៕