វីអូអេ ៦០ អាមេរិក៖ ព្រឹត្តិការណ៍អំពីសហរដ្ឋអាមេរិកសម្រាប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤

Your browser doesn’t support HTML5

ក្រសួងយុត្តិធម៌អាមេរិកនឹងចោទប្រកាន់ក្រុមហ៊ុនផលិតយន្ដហោះ Boeing ពីបទឧក្រិដ្ឋ។ លោក Steve Bannon ដែលជាសម្ពន្ធមិត្តយូរអង្វែងរបស់លោក Donald Trump ត្រូវបង្ហាញខ្លួននៅពន្ធនាគារសហព័ន្ធមួយក្នុងរដ្ឋ Connecticut។ អភិបាលក្រុង Utica រដ្ឋ New York សន្យាធ្វើការស៊ើបអង្កេតមួយ ក្រោយពីមានហេតុការណ៍ប៉ូលិសបាញ់សម្លាប់ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់។ នេះគឺជាកម្មវិធីវីអូអេ ៦០ អាមេរិកសម្រាប់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤៕