វីអូអេ ៦០ អាមេរិក៖ ព្រឹត្តិការណ៍នៅសហរដ្ឋអាមេរិក ២២ មករា ២០២១

Your browser doesn’t support HTML5

ព្រឹត្តិការណ៍ទាក់ទងនឹងសហរដ្ឋអាមេរិក សម្រាប់ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ រួមមាន រដ្ឋ California បើកដំណើរការកន្លែងចាក់វ៉ាសាំងបង្ការជំងឺកូវីដ១៩ ទ្រង់ទ្រាយធំបន្ថែមទៀត ក្រោយពីមានតម្រូវការខ្លាំង។ កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីសុខាភិបាលជាន់ខ្ពស់ប្រចាំរដ្ឋ Florida បានណែនាំឲ្យសង្កាត់នានាក្នុងរដ្ឋនេះ ផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលរដ្ឋក្នុងរដ្ឋរបស់ខ្លួន ខណៈដែលចំនួនវ៉ាក់សាំងនៅខ្វះខាតនៅឡើយ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងពិភាក្សាអំពីគម្រោងបូមប្រេង Keystone XL ជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeauនិងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត៕