វីអូអេ ៦០ អាមេរិក៖ ព្រឹត្តិការណ៍អំពីសហរដ្ឋអាមេរិកសម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤

Your browser doesn’t support HTML5

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ថា សេចក្ដីថ្លែងការណ៍គាំទ្ររបស់ក្រុមហាម៉ាស់ដល់សេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិដែលគាំទ្រដល់បទ ឈប់បាញ់គ្នានៅហ្កាហ្សាជាសញ្ញាដ៏មានសង្ឃឹមមួយ។ អាមេរិកបានដកចេញនូវការដាក់កំហិតលើការផ្ទេរសព្វាវុធអាមេរិកនិងការបង្វឹកដល់កងពលតូច Azov ដែលជាយោធាជាន់ខ្ពស់អ៊ុយក្រែន។ ការប៉ះទង្គិចគ្នារវាងប៉ូលិសនិងអ្នកគាំទ្រប៉ាឡេស្ទីនកើតឡើងនៅសាកលវិទ្យាល័យ California នៅទីក្រុង Los Angeles កាលពីថ្ងៃចន្ទ។ នេះគឺជាកម្មវិធីវីអូអេ ៦០ អាមេរិកសម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤៕