តំណាងរាស្ត្រ៖ ទំនាស់ព្រំដែនកម្ពុជាវៀតណាមគួរដោះស្រាយនៅតុលាការក្រុងឡាអេ
Your browser doesn’t support HTML5
តំណាងរាស្ត្រគណបក្សជំទាស់ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងវៀតណាមទៅ តុលាការអន្តរជាតិចំពោះអំពើហិង្សាព្រំដែនជាមួយវៀតណាម និងឲ្យកោះហៅ ទូតវៀតណាមនៅកម្ពុជាមកស្តីបន្ទោស។ អំពើហិង្សាកាលពីថ្ងៃអាទិត្យតាម ព្រំដែនខ្មែរវៀតណាមក្នុងខេត្តស្វាយរៀងបានធ្វើឲ្យពលរដ្ឋខ្មែរជាង១០នាក់រងរបួស ក្នុងពេលដែលមានការវាយតប់គ្នារវាងពលរដ្ឋវៀតណាមនិងកម្លាំង សន្តិសុខវៀតណាមជាមួយនឹងពលរដ្ឋខ្មែរដែលចុះទៅពិនិត្យមើលព្រំដែនជាក់ស្តែងនោះ។ នេះជាការអះអាងរបស់លោកអ៊ុំ សំអានអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិដែលបានថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃច័ន្ទដែលលោកសុខ ខេមរានៃវីអូអេជាអ្នកសម្របសម្រួល។ សូមអញ្ជើញទស្សនាខ្សែវីដេអូសង្ខេបនៃកម្មវិធីហេឡូវីអូអេនេះដូចតទៅ៖