Marianne Brown
សម្រួលដោយ ជឹង ប៉ូជីន
សម្រួលដោយ ជឹង ប៉ូជីន
ហាណូយ៖ ដោយមានការប្រឈមមុខចំពោះការដាក់កំហិតកាន់តែកើនឡើងនៃសេរីភាពនៃការបញ្ចេញមតិដោយអាជ្ញាធរវៀតណាម អ្នកតវ៉ាដែលប្រឆាំងគោលនយោបាយនិងការធ្វើពាណិជ្ជកម្មរបស់ចិន កំពុងស្វែងរកមធ្យោបាយបែបច្នៃប្រឌិតផ្សេងៗដើម្បីបញ្ចេញមតិដោយខ្លួនឯង។
ដោយសារបណ្តាញផ្សាយព័ត៌មានវៀតណាមបានផ្សាយច្រើនអំពីរឿងអាវទ្រនាប់ដែលបណ្តាលឲ្យកើតជំងឺមហារីកនិងផ្លែប៉មពុលមកពីប្រទេសចិន មនុស្សជាច្រើនបានព្យាយាមមិនទិញទំនិញចិន។
ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនតូចទៀត បានចាត់វិធានការមួយជំហានបន្ថែមទៀតហើយកំពុងប្រើប្រាស់ជម្រើសអតិថិជនជាវិធីមួយដើម្បីសម្តែងទស្សនៈនយោបាយរបស់ខ្លួន។

លោក Paulo Nguyen Thanh គ្រប់គ្រងគេហទំព័រមានឈ្មោះថា «មិនទិញទំនិញចិន» ឬជាភាសាអង់គ្លេសថា No China Shopដែលអនុញ្ញាតិឲ្យផលិតករក្នុងស្រុកដែលមានឈ្មោះល្អ លក់ផលិតផលធ្វើនៅក្នុងប្រទេសវៀតណាម រួមមានតាំងពីកាបូបរហូតដល់បន្លែប្រើជីធម្មជាតិ។ លោកនិយាយទៀតថា លោកមានអតិថិជន២ប្រភេទ អ្នកដែលព្រួយកង្វល់អំពីផលប៉ះពាល់អាក្រក់លើទំនិញខ្វះស្តង់ដារ ហើយអ្នកដែលចង់សម្តែងគំនិតជាតិនិយម។
លោក Thanh និយាយថា គេហទំព័រនោះ ជាប្រភេទគេហទំព័រ ដែលមានតែមួយនៅវៀតណាម ប៉ុន្តែគេហទំព័រនោះកំពុងបង្ហាញប្រជាប្រិយភាព។ ក្នុងរយៈពេល២ថ្ងៃ លោកនិយាយថាគេហទំព័របានលក់ទំនិញប្រហែល៤.០០០មុខ។ លោក Thanh និយាយថា ផលិតផលចិនមានចំនួន៩៥ភាគរយនៃទំនិញលើទីផ្សារវៀតណាម។ លោកនិយាយទៀតថា មនុស្សជាច្រើននឹងចូលចិត្តទិញទំនិញដែលមិនធ្វើនៅប្រទេសចិន ប៉ុន្តែពួកគេគ្មានជម្រើស។
ផលិតផលផ្តល់ថ្មីបំផុតរបស់លោកគឺប្រភេទអាំងប៉ាវពិសេស ដែលគេស្កាល់ថា Bao Li Xi ដែលដាក់លុយហើយនឹងឲ្យជារង្វាន់ក្នុងអំឡុងពិធីចូលឆ្នាំថ្មីចិន វៀតណាមតាមប្រតិទិនចន្ទគតិ។
ប៉ុន្តែបន្ថែមពីលើសារបុណ្យចូលឆ្នាំប្រពៃណី មានការរចនាដែលរួមមានផែនទីវៀតណាមនិងពាក្យផ្សេងៗទៀតដូចជា «Hoang Sa, Truong Sa, Vietnam»ដែលមានន័យថា«ប្រជុំកោះ Paracel និង Spratly ជារបស់វៀតណាម»។ ចិនបានទាមទារប្រជុំកោះទាំងនោះហើយនឹងសមុទ្រនៅជុំវិញនោះ។

លោកនិយាយថា នៅពេលដែលទិញទំនិញនៅផ្សារទំនើប (supermarkets)លោកកត់សម្គាល់ថា អាំងប៉ាវដាក់លុយពេលចូលឆ្នាំវៀតណាម (Tet) ស្ទើរទាំងអស់នាំចូលមកពីប្រទេសចិនដោយមានសរសេរអក្សរចិន។ លោកនិយាយទៀតថា បុណ្យចូលឆ្នាំ Tet ជាពិធីបុណ្យវៀតណាម ដូច្នេះការរចនាត្រូវតែសរសេរជាភាសាវៀតណាម»។
លោក Jonathan London អ្នកជំនាញការខាងប្រទេសវៀតណាមនិងជាសាស្រ្តាចារ្យជំនួយនៅសាកលវិទ្យាល័យទីក្រុងហុងកុង និយាយថា ការត្អូញត្អែរអំពីការបំផ្លិចបំផ្លាញរបស់ចិនដល់សេដ្ឋកិច្ចវៀតណាមមានរាប់ពាន់ឆ្នាំមកហើយ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើពហិការនាពេលថ្មីៗនេះ មួយផ្នែកបានត្រូវបណ្តុះគំនិតដោយនយោបាយការបរទេសដ៏គគ្លើនរបស់ចិន។
ក្នុងប៉ុន្មានខែថ្មីៗនេះ ពួកអាជ្ញាធរ(វៀតណាម)បានឃុំឃាំងពួកបាតុករនៅឯការប្រជុំមហាជនប្រឆាំងចិន បានចាប់ពួកសកម្មជនកាតូលិក១៣នាក់ដាក់គុកហើយនឹងចាប់ខ្លួនមេធាវី Le Quoc Quan សកម្មជនដ៏ល្បីល្បាញម្នាក់ដែលសកម្មភាពនេះធ្វើឲ្យមានការបកស្រាយដោយមនុស្សខ្លះថាជាផ្នែកមួយនៃការបង្កើនការបង្ក្រាបលើសេរីភាពនៃការបញ្ចេញមតិ។

លោក London មានប្រសាសន៍បន្តទៀតថា ក្នុងបរិយាកាសនៃការរឹតត្បិតនេះ ជម្រើសនៃការប្រើប្រាស់ទំនិញជាមធ្យោបាយមួយសម្រាប់ប្រជាពលរដ្ឋវៀតណាមសម្តែងនូវការបញ្ចេញមតិរបស់ខ្លួន។
«រដ្ឋមិនអាចត្រួតត្រាការប្រើប្រាស់ទំនិញរបស់ប្រជាពលរដ្ឋឲ្យតឹងតែងដូចពួកគេត្រួតត្រាការបញ្ចេញមតិរបស់ប្រជាពលរដ្ឋទេ... ប្រជាពលរដ្ឋទូទៅរបស់វៀតណាម បានត្រូវរុញឲ្យទៅដល់ចំណុចមួយដែលចលនាផ្អែកលើអ្នកប្រើប្រាស់ទំនិញ ជាជម្រើសតែមួយគត់ដែលពួកគេអាចធ្វើបាន»។
អ្នកប្រើប្រាស់ទំនិញភាគច្រើនមានការព្រួយកង្វល់អំពីគុណភាពជាងគោលនយោបាយការបរទេស។
នៅទីផ្សារកណ្តាលវាលមួយក្នុងទីក្រុងហាណូយ អ្នកស្រី Ngoc អាយុ៣២ឆ្នាំ ជាម្ចាស់តូប និយាយថា ប្រជាពលរដ្ឋវៀតណាមជាច្រើនមិនចូលចិត្តទិញទំនិញរបស់ចិនទេ ជាពិសេសសត្វស្លាប ផ្លែឈើនិងបន្លែ ប៉ុន្តែអ្នកស្រីនិយាយបន្ថែមទៀតថា អ្នកស្រីនិងមិត្តភ័ក្រ្តរបស់អ្នកស្រី មិនមានយោបល់ពីបញ្ហានយោបាយទេ។
អ្នកស្រីនិយាយថា កាលពីអតីតកាល ពលរដ្ឋវៀតណាម ទិញទំនិញរបស់ចិនប៉ុន្តែ ពួកគេយល់ដឹងកាន់តែច្រើនហើយនៅពេលបច្ចុប្បន្ននេះ។ មនុស្សជាច្រើន មានការព្រួយកង្វល់អំពីភាពគ្រោះថ្នាក់នៃការប្រើប្រាស់សារធាតុគីមីដើម្បីធ្វើឲ្យទំនិញនៅស្រស់ៗ»។
ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបង្អស់របស់វៀតណាម ដោយមានពាណិជ្ជកម្មទ្វេភាគីឡើងដល់៤១ពាន់លានដុល្លានៅឆ្នាំ២០១២ ដោយកើនឡើងពីចំនួន៣៦ពាន់លានដុល្លាកាលពីមួយឆ្នាំមុន។ ការពឹងផ្អែករបស់វៀតណាមលើសេដ្ឋកិច្ចរបស់ចិន បានដាក់ឲ្យខ្លួនស្ថិតក្នុងស្ថានភាពដ៏ពិបាកខាងនយោបាយ។ ប្រតិកម្មប្រឆាំងរបស់អ្នកប្រើប្រាស់ទំនិញក្នុងប្រទេសចិនលើផលិតផលរបស់ជប៉ុន កើតមានឡើងបន្ទាប់ពីមានជម្លោះទឹកដីមួយផ្សេងទៀតដែលធ្វើឲ្យក្រុមហ៊ុនជប៉ុនសំខាន់ៗ ខាតបង់ប្រាក់ចំណេញយ៉ាងច្រើន។
ទោះជាយ៉ាងណាក៏ដោយ លោក London និយាយបន្តទៀតថា ការធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ចិនក្នុងប្រទេសវៀតណាម មិនទំនងមានផលប៉ះពាល់ធំដុំទេ។
«បើពហិការនេះមានល្បឿនទៅមុខហើយដឹងឮច្រើននៅក្នុងប្រទេសចិន ដូច្នេះខ្ញុំគិតថា វាអាចក្លាយជាមានឥទ្ធិពល ប៉ុន្តែតាមការវិនិច្ឆ័យរបស់ខ្ញុំ គឺថា នៅពេលបច្ចុប្បន្ននេះវាគ្រាន់ជាការសម្តែងការប្រឆាំងនិងការខឹងសម្បារដល់គោលនយោបាយការបរទេសរបស់ចិននៅក្នុងវៀតណាម»។
លោក London និយាយថា ស្ថានភាពដែលមាននៅពេលសព្វថ្ងៃរបស់វៀតណាមដែលធ្លាប់មានជាដរាបមក ហើយនឹងមានជានិច្ចកាលទៅអនាគត គឺការណ៍ដែល(ប្រជាជាតិ)ត្រូវមានទំនាក់ទំនងជាមួយចិន។ ទោះបីមានការគៀបសង្កត់ពីអាជ្ញាធរក្តី ក៏មនុស្សជាច្រើនទំនងជាបន្តស្វែងរកមធ្យោបាយឆ្នៃប្រឌិតនានាដើម្បីសម្តែងមតិរបស់ខ្លួន៕