សាកសព​ជន​រងគ្រោះ​នៃ​ការធ្លាក់​យន្តហោះ​AsiaAir លេខ​៨៥០១ ត្រូវ​បាន​នាំ​ទៅ​កាន់​មាតុភូមិ

សមាជិក ​នៃ​ទីភ្នាក់ងារ​ស្វែងរក​និង​សង្គ្រោះ​ជាតិ និង​ទាហាន​ឥណ្ឌូនេស៊ី លី​ក្តារម្ឈូស​ដែល​ដាក់​សព​ជនរងគ្រោះ​ដែល​បាន​ជិះ​យន្តហោះ​លេខ៨៥០១ នៅ​អាកាស​យានដ្ឋាន Pangkalan Bun ដើម្បី​ដឹក​ជញ្ជូន​ទៅ​ទីក្រុងSurabaya នៃ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៥។

សមាជិក​នៃ​ទីភ្នាក់ងារ​ស្វែងរក​និង​សង្គ្រោះ​ជាតិ និង​ប៉ូលីស​ឥណ្ឌូនេស៊ី លី​ក្តារម្ឈូស​ដែល​ដាក់​សព​ជនរងគ្រោះ​ដែល​បាន​ជិះ​យន្តហោះ​លេខ៨៥០១ ពី​ឧទ្ធម្ភាគចក្រ​របស់​កងនាវី​អាមេរិក​ដែល​ជា​របស់​នាវា​ចម្បាំងUSS Sampson របស់​សហរដ្ឋ​អាមេរិក​នៅ​ពេល​ទៅ​ដល់​អាកាស​យានដ្ឋាន Pangkalan Bun នៃ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៤។

ញាតិសន្តាន​របស់​ជនរងគ្រោះ​យំ​ខ្សឹកខ្សួល​នៅ​ពេល​ទទួល​សាកសព​គ្រួសារ​របស់​ខ្លួន​ដែល​ជា​ជនរងគ្រោះ​ក្នុង​យន្តហោះ​លេខ៨៥០១ នៅ​មន្ទីរពេទ្យ​ប៉ូលីស​ក្នុង​ទីក្រុង Surabaya នៃ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៤។

ទាហាន​ឥណ្ឌូនេស៊ី​លើក​ក្តារមជ្ឈូស​ដែល​ដាក់​សព​លោក Grayson Herbert Linaksita ដែល​ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​យន្តហោះ​លេខ៨៥០១ ក្នុង​ពេល​ប្រគល់​សព​ដល់​គ្រួសារ​លោក​នៅ​មន្ទីរពេទ្យ​ប៉ូលីស​ក្នុង​ទីក្រុង Surabaya នៃ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៤។

បុគ្គលិក​យោធា​ឥណ្ឌូនេស៊ី​លី​ក្តារមជ្ឈូស​ដែល​ដាក់​សព​ជនរងគ្រោះ​ដែល​បាន​ជិះ​យន្តហោះ​លេខ៨៥០១ នៅ​ពេល​ទៅ​ដល់​មូលដ្ឋាន​ទ័ពអាកាស Juanda ក្នុង​ទីក្រុង Surabaya នៃ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៤។