លោក Vance និងលោក Walz ពង្រឹងការជជែកដេញដោល តែទំនងជាគ្មានគោលនយោបាយស៊ីជម្រៅ
Your browser doesn’t support HTML5
បេក្ខជនអនុប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកបាននិងកំពុងរៀបចំខ្លួនសម្រាប់ការជជែកដេញដោលរបស់ពួកគេ ដែលនឹងត្រូវបានរៀបចំឡើងដោយ "ទូរទស្សន៍ CBS News" នៅថ្ងៃអង្គារ នៅទីក្រុងញូវយ៉ក។ អ្នកស្រី Veronica Balderas Iglesias នៃ VOA ពិនិត្យមើលគោលនយោបាយដែលលោក JD Vance និងលោក Tim Walz និយាយផ្តោតជាសំខាន់ ហើយថា តើការជជែកដេញដោលអាចមានឥទ្ធិពលដល់លទ្ធផលនៃការប្រកួតប្រជែងប្រធានាធិបតីសហរដ្ឋអាមេរិកដែរឬទេ។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួល៕