រដ្ឋាភិបាលអាមេរិករើសក្រុមអ្នកជំនាញជំនាន់ក្រោយផ្នែកសន្តិសុខតាមអ៊ីនធឺណិត
Your browser doesn’t support HTML5
ទិន្នន័យតាមអ៊ីនធឺណិតកំពុងប្រឈមនឹងហានិភ័យ។ អ្នកលួចព័ត៌មានតាមអ៊ីនធឺណិតកាន់តែឆ្លាតជាងមុន ហើយក្រុមហ៊ុននានានៅទូទាំងពិភពលោកកំពុងប្រឈមនឹងកង្វះអ្នកមានវិជ្ជាជីវៈដែលមានការបណ្ដុះបណ្ដាលត្រឹមត្រូវ ដែលអាចជួយការពារទិន្នន័យរបស់ពួកគេបាន។ ដើម្បីបំពេញគម្លាតនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីជ្រើសរើសអ្នកមានវិជ្ជាជីវៈខាងសន្តិសុខតាមអ៊ីនធឺណិតជំនាន់ថ្មី។ អ្នកស្រី Sahar Majid នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕