ការ​ពិភាក្សា​ដេញដោល​នៃ​បេក្ខជន​អនុប្រធានាធិបតី​ទាក់ទាញ​អ្នក​បោះឆ្នោត​មិនទាន់​សម្រេច​ចិត្ត

Your browser doesn’t support HTML5

បេក្ខជនអនុប្រធានាធិបតីសហរដ្ឋអាមេរិកដែលមកពីគណបក្សសាធារណរដ្ឋគឺលោក JD Vance និងបេក្ខជនគណបក្សប្រជាធិបតេយ្យ លោក Tim Walz បានជួបពិភាក្សាដេញដោលគ្នាកាលពីថ្ងៃអង្គារដោយមានផ្សាយផ្ទាល់តាមទូរទស្សន៍។ បេក្ខជនទាំងពីរបានផ្តោតលើបញ្ហាជាច្រើន ក្នុងនោះមានអន្តោប្រវេសន៍ខុសច្បាប់ សិទ្ធិរំលូតកូន គោលនយោបាយការបរទេស សេដ្ឋកិច្ចនិងលទ្ធិប្រជាធិបតេយ្យ។ លោក សុខ ខេមរា និងលោក ម៉ែន គឹមសេង នៃវីអូអេ ធ្វើសេចក្តីសង្ខេបនៃកិច្ចពិភាក្សាដេញដោលនេះ៕