សហរដ្ឋ​អាមេរិក​ជំរុញ​ឱ្យ​ការពារ​ជនស៊ីវិល​ស្លូតត្រង់​ដែល​រត់គេចចេញ​ពី​សង្គ្រាម​អ៊ីស្រាអែល​និង​ហាម៉ាស់

Your browser doesn’t support HTML5

សហរដ្ឋ​អាមេរិក​បាន​បន្ត​អំពាវនាវ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ជនស៊ីវិល​ស្លូត​ត្រង់​ដែល​រត់​គេច​ចេញ​ពី​សង្គ្រាម​អ៊ីស្រាអែល​និង​ហាម៉ាស់​ត្រូវ​បាន​ការពារ ​និង​ទទួលបាន​​តម្រូវការ​ចាំបាច់​ដើម្បី​រស់នៅ​ប្រចាំ​ថ្ងៃ។ ក្នុង​ព្រឹត្តិការណ៍​ដាច់​ដោយ​ឡែក ​កង្វល់​អំពី​ជម្លោះ​ក្នុង​តំបន់​កាន់តែ​រីកធំឡើង​បានធ្វើឱ្យ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ម្នាក់​ចេញ​មុខ ព្រមាន​ដ៏​ខ្លាំង​មួយដល់​ប្រទេស​អ៊ីរ៉ង់​និង​ក្រុម​កងជីវពល Hezbollah ដែល​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​លីបង់។ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វីអូអេ​ អ្នក​ស្រី Veronica Balderas Iglesias រាយការណ៍លម្អិត​អំពី​រឿង​នេះ។ អ្នក​នាង ទែន សុខស្រីនិត ប្រែសម្រួល​ដូច​តទៅ។