រដ្ឋខ្លះនៅសហរដ្ឋអាមេរិកបើកឡើងវិញដោយមានការប្រុងប្រយ័ត្នការពារជំងឺកូវីដ១៩
Your browser doesn’t support HTML5
រដ្ឋខ្លះនៅក្នុងសហរដ្ឋអាមេរិក កំពុងអនុញ្ញាតឲ្យហាងជំនួញខ្លះបើកឡើងវិញ បន្ទាប់ពីការបិទអស់ពេលមួយរយៈ ដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ១៩ដ៏កាចសាហាវនោះ ទោះជាមានការបារម្ភថា ករណីឆ្លងជំងឺនេះនៅតែកើនឡើងជាបន្តក្នុងសហរដ្ឋអាមេរិកក៏ដោយ។ មនុស្សជាង ៥ ម៉ឺន ៥ ពាន់នាក់បានស្លាប់ និងជាង ១ លាននាក់បានឆ្លងជំងឺកូវីដ១៩ នេះនៅសហរដ្ឋអាមេរិក។ លោក Brian Padden នៃវីអូអេ រាយការណ៍ថា អភិបាលរដ្ឋនាៗកំពុងតែថ្លឹងថ្លែងអំពីការគំរាមកំហែងផ្នែកសុខភាពសាធារណៈ និងការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារការបិទដំណើរការ ដែលបណ្ដាលឲ្យពលរដ្ឋអាមេរិកាំងជាង ២៦ លាននាក់ បាត់បង់ការងារធ្វើក្នុងរយៈពេលមួយខែកន្លងមកនេះ។ លោក ប៉ូច រាសី សូមជូនសេចក្តីប្រែសម្រួល។