ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​អនុម័ត​កិច្ចព្រមព្រៀង​ខ្ចី​ប្រាក់​ចាយវាយ

Your browser doesn’t support HTML5

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក កាលពីយប់​ថ្ងៃព្រហស្បតិ៍ បាន​បោះឆ្នោត ៦៣ ទល់នឹង ៣៦ សំឡង គាំទ្រ​សេចក្តីព្រាង​ច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​ឱ្យ​សហរដ្ឋ​អាមេរិក​បន្ត​ការ​ខ្ចីប្រាក់​បន្ថែម​ដើម្បី​យក​ទៅ​ចាយ​វាយ។ សហរដ្ឋ​អាមេរិក​កំពុងតែ​បោះជំហាន​ទៅរក​ការ​អស់ប្រាក់​ចាយវាយ ក្នុង​ពេល​ ៤ថ្ងៃ​ខាង​មុខ។ វីអូអេ​រាយការណ៍​អំពី​រឿងនេះ ហើយ​លោក ប៉ូច រាសី សូមជូន​សេចក្តី​ប្រែសម្រួល៕