បាតុកម្ម​ដើម្បី​បង្ហាញ​សាមគ្គីភាព​លើ​បញ្ហា​ជាតិ​សាសន៍នៅ​​អាមេរិក​ផ្ទុះឡើង​នៅ​​ទូទាំង​ពិភពលោក

Your browser doesn’t support HTML5

បាតុកម្ម​បាន​ផ្ទុះ​ឡើង​នៅ​តាម​ទីក្រុង​នានា​នៅ​ទូទាំង​ពិភពលោក​ ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​នឹង​បាតុកម្ម​ «Black Lives Matter» ឬ «ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​តម្លៃ» នៅ​សហរដ្ឋ​អាមេរិក។ បាតុកម្ម​ទាំង​នេះ​ធ្វើ​ឡើង​ ក្រោយ​ការ​ស្លាប់​របស់​លោក George Floyd អាយុ​៤៦ឆ្នាំជា​ពលរដ្ឋ​ស្បែក​ខ្មៅ​ នៅ​ពេល​ដែល​ប៉ូលិស​ចាប់​ខ្លួន​ នៅ​ក្នុង​ទីក្រុង​ Minneapolis កាលពី​សប្តាហ៍​មុន។ ខណៈ​ដែល​លោក​ Henry Ridgwell រាយការណ៍​ឲ្យ​ VOA ពី​ទីក្រុង​ឡុងដ៍ បាតុករ​ជាច្រើន​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក​ថ្លែងថា ពួកគេ​ក៏​ឃើញ​មាន​ភាព​អយុត្តិធម៌​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​ផងដែរ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តី​ប្រែសម្រួល។