ក្រុម​មន្ត្រី​អាមេរិក​ដឹង​ពី​សេក្តី​រាយ​ការណ៍​នៃ​ការ​បាញ់​​មីស៊ីល​លើ​ប្រទេស​ប៉ូឡូញ​

  • Cindy​ Saine​

Your browser doesn’t support HTML5

ក្រុម​មន្ត្រី​អាមេរិក​នៅ​ក្រសួង​ការពារជាតិ​និង​ក្រសួង​ការ​បរទេស​ឲ្យ​ដឹង​ថា ​ពួកគេ​បាន​ដឹង​អំពី​សេចក្តី​រាយ​ការណ៍​នានា​ដែល​ថា​ មីស៊ីល​របស់​រុស្ស៊ី​បាន​បាញ់​ចូល​ប្រទេស​ប៉ូឡូញ​ដែល​ជា​សមាជិក​អង្គការ​អូតង់ ​ដែល​បាន​សម្លាប់​មនុស្ស​ពីរ​នាក់​ ប៉ុន្តែ​ពួកគេ​មិន​បាន​បញ្ជាក់​អំពី​សេចក្តី​រាយ​ការណ៍​ទាំង​នោះ ​ហើយ​ថា​ ពួកគេ​កំពុង​សហការ​ជាមួយ​ប្រទេស​ប៉ូឡូញ​ដើម្បី​កំណត់​​ឲ្យ​បាន​ច្បាស់លាស់​អំពី​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង។ អ្នកស្រី ​Cindy Saine ​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​ជាន់ខ្ពស់​ផ្នែក​ការទូត​របស់​វីអូអេ​ រាយ​ការណ៍​លម្អិត​អំពី​រឿង​នេះ ​ហើយ​អ្នកនាង ​ទែន សុខស្រីនិត​ ជូន​សេចក្តី​ប្រែ​សម្រួល​ដូច​ត​ទៅ៖