រដ្ឋ​សភា​សហ​រដ្ឋ​អាមេរិក​ច្រានចោល​កិច្ច​ព្រមព្រៀង​ចំណាយ​ដែល​កែ​ប្រែឡើង​វិញ​ ខណៈ​​ការ​បិទ​រដ្ឋាភិបាល​អាច​នឹង​កើតឡើង

Your browser doesn’t support HTML5

សេចក្តីព្រៀង​ច្បាប់​ដែលត្រូវបាន​​ចរចា​យ៉ាង​ប្រញាប់​ប្រញាល់​ដើម្បី​កុំ​ឲ្យ​បិទ​សកម្មភាព​រដ្ឋាភិបាល​នោះ ​ ​បាន​បរាជ័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់ពី​គណបក្ស​ប្រជា​ធិបតេយ្យ​ និង​គណបក្ស​សាធារណ​រដ្ឋ​មួយចំនួន​បាន​ជំទាស់​កិច្ច​ព្រមព្រៀង​ពន្យារ​ពិដាន​បំណុល​​រហូត​ដល់ឆ្នាំ​ ២០២៧។ ការផ្លាស់ប្តូរ​បានកើត​ឡើង​ បន្ទាប់ពី​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ Donald Trump និង​លោក​ Elon Musk ​បាន​ច្រានចោល​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ទាំង​ពីរ​ក្នុង​ការ​ផ្តល់​មូលនិធិ​ដល់​រដ្ឋាភិបាល​រហូត​ដល់​ខែ​មីនា​ឆ្នាំ​ក្រោយ។ ​អ្នកស្រី ​Katherine Gypson ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ របស់ ​VOA ​នៅ​ សភា​រាយការណ៍​សម្អិត។ លោក​ពិន ស៊ីសុវណ្ណ​ជូន​សេចក្តី​ប្រែសម្រួល​ដូច​តទៅ៖