កសិករអាមេរិក គាំទ្រការបញ្ចប់ការដាក់បម្រាមពាណិជ្ជកម្មរវាងអាមេរិកនិងគុយបា
Your browser doesn’t support HTML5
ការស្ទង់មតិថ្មីមួយដែលបានធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវPEWកាលពីខែមករាកន្លងទៅនេះ បង្ហាញថា ពលរដ្ឋអាមេរិកជាង៦០ភាគរយគាំទ្រការសម្រេចរបស់លោកប្រធានាធិបតីអូបាម៉ាកាលពីខែធ្នូ ក្នុងការបង្កើតទំនាក់ទំនងការទូតពេញលេញមួយជាមួយប្រទេសគុយបា ហើយបោះជំហានទៅមុខក្នុងការបញ្ចប់ការដាក់បម្រាមពាណិជ្ជកម្មជាមួយប្រទេសនេះ ដែលមានតាំងពីជំនាន់លោកប្រធានាធិបតី John F. Kennedy ក្នុងទសវត្សរ៍១៩៦០មកនោះ។ ក្នុងចំណោមអ្នកដែលគាំទ្រវិធានការនេះខ្លាំងជាងគេ គឺកសិករអាមេរិក ដែលមើលឃើញថា ប្រទេសគុយបា ជាទីផ្សារថ្មីមួយ សម្រាប់ការនាំទំនិញចេញ។ អ្នកយកព័ត៌មានរបស់វីអូអេ លោក Kane Farabough រាយការណ៍អំពីព័ត៌មាននេះ ហើយលោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕