ការអះអាងរបស់លោក Trump អំពីការលួចបន្លំសន្លឹកឆ្នោត អាចបណ្តាលឲ្យមានចម្រូងចម្រាសនៃការបោះឆ្នោតដោយប្រតិភូ
Your browser doesn’t support HTML5
ក្នុងអំឡុងការជជែកដេញដោលលើកទី១នៃការជជែកដេញដោល៣លើករបស់បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកដែលគ្រោងធ្វើឡើងចំនួន៣ដងកាលពីចុងខែកញ្ញា លោកប្រធានាធិបតី Donald Trump បានព្រមានថា លោក «នឹងមិនទទួលលទ្ធផលឆ្នោតដែលផ្អែកលើសន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍ដែលលោកចោទប្រកាន់ថា មានការលួចបន្លំ។ ដើម្បីរារាំងការរាលដាលវីរុសកូរ៉ូណាដ៏ប្រល័យ រដ្ឋខ្លះបានពង្រីកការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ ហើយការស្ទង់មតិ បង្ហាញថា ពួកគណបក្សប្រជាធិបតេយ្យ ពឹងផ្អែកលើវិធីនេះដើម្បីបោឆ្នោតច្រើនជាងពួកគណបក្សសាធារណរដ្ឋ។ បន្ថែមពីលទ្ធភាពដែលលោកប្រធានាធិបតី Trump នឹងជំទាស់ប្រឆាំងលទ្ធផលបោះ ឆ្នោតនៅក្នុងតុលាការ ប្រសិន បើ លោកចាញ់ឆ្នោតនោះ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA លោក Brian Padden រាយការណ៍ថា មានការព្រួយកង្វល់កើនឡើងថា យុទ្ធនា ការបោះឆ្នោតរបស់លោក ក៏នឹងព្យាយាមបញ្ចុះបញ្ចូលពួកអ្នកបោះឆ្នោតដោយប្រតិភូឲ្យច្រានចោលលទ្ធផលនៃការបោះឆ្នោតដោយផ្ទាល់របស់ពលរដ្ឋនៅបណ្តារដ្ឋដែលបេក្ខជនខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden ចាត់ទុកថា ឈ្នះនោះ។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ។