ឆ្នោតមករស់នៅសហរដ្ឋអាមេរិកបើកទទួលសម្រាប់ឆ្នាំ២០២៦
Your browser doesn’t support HTML5
កម្មវិធីឆ្នោតផ្សងសំណាង Diversity Visa (DV) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបើកទទួលអ្នកដាក់ទូទាំងពិភពលោកចាប់ពីថ្ងៃទី ២ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ។ ក្រសួងបានរំឭកអ្នកដាក់ឲ្យមានការប្រយ័ត្នប្រយែងពីជនបោកប្រាស់តាមអនឡាញផងដែរ ដោយសារតែកម្មវិធីឆ្នោត DV នេះ គឺមិនត្រូវបង់តម្លៃអ្វីទេហើយត្រូវដាក់តែតាមអនឡាញប៉ុណ្ណោះ។ លោកម៉ែន គឹមសេង នៃវីអូអេសូមពន្យល់បន្ថែមខ្លះពីការដាក់ឲ្យបានត្រឹមត្រូវនិងជៀសវាងពីការបោកប្រាស់៕