បេក្ខជនប្រធានាធិបតីអាមេរិកប្រឈមឧបសគ្គក្នុងការប្រជែងយកតំណែងប្រធានាធិបតី
Your browser doesn’t support HTML5
នៅដើមខែឧសភានេះ រដ្ឋកាន់តែច្រើនឡើង ចាប់ផ្តើមបើកសកម្មភាពក្នុងប្រទេសឲ្យដំណើរការឡើងវិញ។ ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក Joe Biden បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ កំពុងតែរៀបចំគម្រោងការធ្វើយុទ្ធនាការរកសំឡេងគាំទ្រ មុនថ្ងៃបោះឆ្នោតមកដល់នៅខែវិច្ឆិកាខាងមុខនេះ។ យ៉ាងណាមិញ ទាំងលោក ត្រាំ និងលោក Biden ត្រូវប្រឈមនឹងឧបសគ្គជាច្រើន ដើម្បីយកឈ្នះ និងបានតំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិថ្មី។ អ្នកស្រី Elizabeth Lee រាយការណ៍លម្អិតពីទីក្រុង Los Angeles ហើយអ្នកនាង ទែន សុខស្រីនិត ប្រែសម្រួលសេចក្តីរាយការណ៍នេះដូចតទៅ។