វ៉ាស៊ីនតោន —
ស្ថាប័នគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់ស.រ.អា.មួយហៅកាត់ថា BBG បានច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជា ដែលថា ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនគឺវិទ្យុវីអូអេនិងវិទ្យុអាស៊ីសេរីផ្សាយព័ត៌មានបំភ្លៃនិងព័ត៌មានប្រឌិត។ ស្ថានប័ន BBG បានទទូចដល់រដ្ឋាភិបាលកម្ពុជា ឲ្យមានការគោរពតួនាទីព័ត៌មានឯករាជ្យ។
គណៈអភិបាលផ្នែកការផ្សព្វផ្សាយរបស់ស.រ.អា.ហៅកាត់ថា ប៊ីប៊ីជី (BBG) បានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជាដែលថា ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនគឺ វីអូអេ សំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរីនោះ ធ្វើការប្រឌិត ឬបំភ្លៃព័ត៌មាន ដោយបានចាត់ទុកថា ការចោទប្រកាន់នេះ«ជានិន្នាការពង្រីកការគំរាមកំហែង បំភិតបំភ័យ និងរិតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា»។
នៅក្នុងសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ លោក ជេហ្វហ្រ៊ី ស្សេល (Jeffrey Shell) ប្រធានគណៈអភិបាល BBG បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យគោរពតួនាទីនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយបានបដិសេធដាច់ខាតចំពោះការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជា។ លោកមានប្រសាសន៍តាមខ្លឹមសារដើមថា៖
«យើងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យគោរពតួនាទីនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយយើងសូមបដិសេធដាច់ខាតចំពោះការចោទប្រកាន់ថា វីអូអេសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរីធ្វើការប្រឌិត ឬ បំភ្លៃព័ត៌មាន»។
លោកក៏បានបន្ថែមដែរថា៖
«របាយការណ៍ដែលចេញដោយទីស្តីការគណៈរដ្ឋមន្ត្រីរបស់កម្ពុជាកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០១៤ ដោយមានការអះអាងមិនផ្អែកលើភស្តុតាងថាមានការផ្សាយលម្អៀងនោះ ជាការពង្រីកនិន្នាការនៃការគំរាមកំហែងដ៏គួរឲ្យបារម្ភ ជាការប៉ុនប៉ងដើម្បីបំភិតបំភ័យ ជាការយកអ្នកយកព័ត៌មានជាមុខសញ្ញា និងជាការរិតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។ ការបង្ក្រាបចុងក្រោយបំផុតដោយហិង្សាទៅលើក្រុមបាតុករ ដោយរួមទាំងទៅលើអ្នកមិនមែនជាបាតុករ ដូចជាអ្នកយកព័ត៌មានអំពីព្រឹត្តិការណ៍នោះ គឺជាសញ្ញាដ៏គួរឲ្យបារម្ភនៃការកើនឡើងភាពតានតឹងនៅក្នុងប្រទេសកម្ពុជា ដែលជាផលវិបាកពីការបោះឆ្នោតជាតិកាលពីខែកក្កដា»។
ការិយាល័យព័ត៌មានប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលទទួលខុសត្រូវផ្នែកព័ត៌មាន បាននិយាយក្នុងរបាយការណ៍របស់ខ្លួនថា គណបក្សសង្គ្រោះជាតិត្រូវគាំទ្រដោយប្រព័ន្ធផ្សព្វផ្សាយរបស់បរទេសជាពិសេសវីអូអេសំឡេងស.រ.អា. និងវិទ្យុអាស៊ីសេរី។ របាយការណ៍ដដែលបានលើកឡើងដែរថា មុន និងក្រោយបោះឆ្នោត វិទ្យុទាំងពីរបានផ្សព្វផ្សាយព័ត៌មានលម្អៀង ផ្ទុយនឹងក្រមសីលធម៌ វិជ្ជាជីវៈរបស់សារព័ត៌មាន ហើយជាឧបករណ៍នយោបាយបម្រើផលប្រយោជន៍គណបក្សជំទាស់ដែលដំណឹងរបស់វិទ្យុទាំងពីរនេះមានការប្រឌិត ឬបំភ្លៃព័ត៌មាន។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកវិភាគព័ត៌មានឯករាជ្យបានច្រានចោលរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជា ដោយបានថ្លែងថា រដ្ឋាភិបាលកម្ពុជាគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយស្ទើរតែទាំងអស់។
អ្នកស្រីការីន កាលិការ (Karin Deutsch Karlekar) អ្នកស្រាវជ្រាវជាន់ខ្ពស់និងជានាយិកាផ្នែកចាត់ចែងព័ត៌មាននៃអង្គការ Freedom House របស់ស.រ.អា. បានអះអាងថា ការចោទប្រកាន់អំពីភាពលម្អៀងនោះគឺជារឿងមិនពិតទេ។
«យើងបានឃើញការចោទប្រកាន់នេះហើយ ដែលថា មានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិខ្លះ រួមទាំងវិទ្យុវីអូអេ និងអាស៊ីសេរី ដែលផ្តល់ព័ត៌មានលម្អៀង ឬ ផ្តល់ព័ត៌មានមិនមានវិជ្ជាជីវៈ។ តែបើតាមខ្ញុំដឹង រឿងនោះមិនអញ្ចឹងទេ។ វិទ្យុទាំងពីរនិងប្រព័ន្ធផ្សព្វផ្សាយបរទេសទាំងនោះ ជាការណ៍ពិតគឺជាបណ្តាញព័ត៌មានដ៏សំខាន់ណាស់ បើពុំដូច្នោះទេ ព័ត៌មាននឹងត្រូវបិទបាំងយ៉ាងជិត ហើយបណ្តាញព័ត៌មានទាំងពីរនេះគឺជាប្រភពដំណឹងនិងព័ត៌មានឯករាជ្យដ៏សំខាន់សម្រាប់ពលរដ្ឋកម្ពុជា»។
លោកស្រីបានបន្ថែមថា រដ្ឋាភិបាលកម្ពុជាបានធ្វើយុទ្ធនាការប្រឆាំងនឹងបណ្តាញព័ត៌មានរបស់ស.រ.អា.ជាច្រើនឆ្នាំមកហើយដែលលោកស្រីបានបញ្ជាក់ថា៖
«ខ្ញុំគិតថា រឿងនេះបណ្តាលមកពីព្រឹត្តិការណ៍ស្ទើរតែទាំងអស់គឺថាប្រព័ន្ធផ្សព្វផ្សាយទាំងនេះផ្តល់ដំណឹងនិងព័ត៌មានសំខាន់ៗទៅវិញទេ គឺមិនមែនសេចក្តីរាយការណ៍របស់គេលម្អៀង ឬក៏ជាប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សជំទាស់ទេ»។
លោកស្រីបានអះអាងដែរថា អង្គការ Freedom House នៅឆ្នាំថ្មីៗនេះ បានកត់ត្រាសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះដល់កម្រិតប្រទេសដែល«គ្មានសេរីភាព»សារព័ត៌មាន ដោយសារថា អង្គការលោកស្រីមើលឃើញថា មាននិន្នាការអវិជ្ជមានច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ភីធ័រ ម៉ាខ្វៃអ័រ (Peter Maguire) អ្នកនិពន្ធសៀវភៅខ្មែរក្រហមឈ្មោះFacing Death in Cambodia ឬហៅថា ប្រឈមមុខនឹងការស្លាប់ក្នុងប្រទេសកម្ពុជា បានអះអាងថា រដ្ឋាភិបាលបានប្រើប្រាស់កម្លាំងបង្ក្រាប និងចោទប្រកាន់ប្រឆាំងនឹងអ្នករិះគន់របស់ខ្លួននូវវិធីដដែលៗ។
«ខ្ញុំគិតថា វិទ្យុ សំឡេងស.រ.អា.ផ្សាយសំឡេងចម្រុះ មិនមែនផ្សាយសំឡេងតែម្ខាងៗនោះទេ។ ខ្ញុំនិយាយតាមវីអូអេជាប្រចាំ ហើយខ្ញុំរិះគន់គណបក្សប្រជាជនកម្ពុជាជាច្រើនឆ្នាំ។ តែខ្ញុំមិនមែនជាអ្នកគាំទ្រមេដឹកនាំគណបក្សជំទាស់ គឺលោកសម រង្ស៉ីទេ។ ខ្ញុំមិនដែលជួបគាត់ ដូចជាអ្នកដទៃផងទេ»។
ថ្លែងប្រាប់វីអូអេក្នុងពេលដែលលោកកំពុងបំពេញទស្សនកិច្ចក្នុងប្រទេស អាមេរិក លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអះអាងថា ការចោទប្រកាន់អំពីភាពលម្អៀងក្នុងដំណាក់កាលដែលបណ្តាញផ្សព្វផ្សាយត្រូវគ្រប់គ្រងដោយរដ្ឋសឹងតែទាំងអស់ ហើយមានការរិតត្បិតបណ្តាញព័ត៌មានឯករាជ្យផងនោះជារឿងមិនត្រឹមត្រូវទេ។
«សេរីភាពព័ត៌មានគឺតិចមែនទែន គឺរិតត្បិតខ្លាំងណាស់ ជាពិសេសបណ្តាញវិទ្យុ និងទូរទស្សន៍ហ្នឹង នៅរិតត្បិតខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជា។ មានសេរីភាពខ្លះដែរ មានការបើកចំហខ្លះដែរសម្រាប់ទូរទស្សន៍មួយចំនួន តែបើគណបក្សប្រឆាំងនិងអ្នកមានគំនិតផ្ទុយពីរដ្ឋាភិបាលច្រើនតែមានការប្រឈមខ្លាំងមែនទែន។ អញ្ចឹងហើយបានការរិតត្បិតនេះវាប៉ះពាល់ទៅលើផលប្រយោជន៍នៃប្រទេសជាតិយើង»។
លោកថ្លែងថា រដ្ឋាភិបាលអាចរិះគន់វិទ្យុវីអូអេ និងអាស៊ីសេរីបាននៅពេលដែលមានការបើកទូលាយព័ត៌មាន និងធ្វើឲ្យមានសេរីភាពព័ត៌មានល្អជាមុនសិន។
«ខ្ញុំមើលទៅរដ្ឋាភិបាលកម្ពុជានេះកំពុងតែព្យាយាមឲ្យមានការភ័យខ្លាចឡើងវិញ ឲ្យប្រជាពលរដ្ឋ អ្នកធ្វើការជាអ្នកសារព័ត៌មានអីហ្នឹង ហើយធ្វើការក្នុងអង្គការហ្នឹង មានការភ័យខ្លាច ដល់ភ័យខ្លាចគឺឈានទៅដល់ការចាប់ពិរុទ្ធឬរិតត្បិតខ្លួនឯង បានន័យថា យើងភ័យយើងអត់ហ៊ាននិយាយ យើងអត់ហ៊ានធ្វើការងារត្រឹមត្រូវ។ អញ្ចឹងរដ្ឋាភិបាលមិនបាច់ចាប់មនុស្សដាក់គុក មិនបាច់បិទវិទ្យុអាស៊ីសេរី និង វីអូអេក៏នៅតែបានផលប្រយោជន៍ពីការភ័យខ្លាចរបស់អ្នកធ្វើការ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋដែរ»។
ប្រទេសកម្ពុជាត្រូវអង្គការ Freedom House ចាត់ទុកថា ជាប្រទេសគ្មានសេរីភាពផ្នែកព័ត៌មានប៉ុន្មានឆ្នាំបន្តបន្ទាប់មកនេះ ដោយសារតែមានការសម្លាប់អ្នកកាសែត ហើយឃាតករសឹងតែគ្រប់ករណីមិនត្រូវរកមុខឃើញ មានការធ្វើទុក្ខបុកម្នេញ មានការរិតត្បិតសេរីភាពប្រព័ន្ធផ្សព្វផ្សាយយ៉ាងខ្លាំងជាដើម៕