អាមេរិកជំរុញឧស្សាហកម្មថាមពលព្រះអាទិត្យក្នុងស្រុកឱ្យកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន
Your browser doesn’t support HTML5
ក្រុមហ៊ុនផលិតនិងអ្នកប្រើប្រាស់អាមេរិកឥឡូវនេះមានហេតុផលកាន់តែច្រើនដើម្បីពិចារណាប្រើថាមពលពន្លឺព្រះអាទិត្យជាមួយនឹងច្បាប់កាត់បន្ថយអតិផរណាដែលទើបអនុម័តថ្មី។ ច្បាប់នេះផ្តល់ការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ការអភិវឌ្ឍឧស្សាហកម្មថាមពលព្រះអាទិត្យដ៏ខ្លាំងក្លា។ ក្រុមហ៊ុនផលិតមួយចំនួននិយាយថា គំនិតផ្តួចផ្តើមនេះមានសារៈសំខាន់ចំពោះសន្តិសុខជាតិ។ លោកស្រី Elizabeth Lee នៃ VOA រាយការណ៍ពីរឿងនេះ។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល៕