ប្រធានាធិបតីអាមេរិកនិងមេដឹកនាំអាស៊ានជួបប្រជុំគ្នានៅកម្ពុជាលើបញ្ហាប្រឈមបន្ទាន់ៗ
Your browser doesn’t support HTML5
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden (ចូ បៃដិន) និងមេដឹកនាំអាស៊ាន ប្រកាសបង្កើនទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងជំនួបកំពូលនៅទីក្រុងភ្នំពេញ ដូចការគ្រោងទុក មេដឹកនាំអាស៊ាន និងអាមេរិកបានប្រកាសបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន - អាមេរិក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើពហុវិស័យសំខាន់ៗ រវាងភាគីទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយភាគីប្រទេសផ្សេងៗទៀតដែរ។ លោក សុខ ខេមរា នៃវីអូអេសន្ទនាជាមួយអ្នកនាង កាន់ វិច្ឆិកាពីទីតាំងកិច្ចប្រជុំកំពូលអាស៊ាន តាមការផ្សាយ Facebook live៕