ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាទទួលទានអាហារថ្ងៃត្រង់ជាមួយពលរដ្ឋខ្មែរអាមេរិកាំង និងពិភាក្សាពីស្ថានភាពទូទៅនៅកម្ពុជា
ពលរដ្ឋខ្មែរអាមេរិកាំងក្នុងជំនួបក្រៅផ្លូវការមួយជាមួយលោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា និងភរិយានៅវត្តពុទ្ធិការាម រដ្ឋ Maryland នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (សឿន វឌ្ឍនា/VOA)
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាធ្វើបទបង្ហាញពីព័ត៌មានសំខាន់ៗមួយចំនួនទាក់ទងនឹងប្រទេសកម្ពុជាទៅកាន់ពលរដ្ឋខ្មែរអាមេរិកក្នុងជំនួបក្រៅផ្លូវការមួយនៅវត្តពុទ្ធិការាម រដ្ឋ Maryland នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាទទួលទានអាហារថ្ងៃត្រង់តាមបែបខ្មែរ នៅក្នុងជំនួបក្រៅផ្លូវការមួយជាមួយពលរដ្ឋខ្មែរអាមេរិកកាំងនៅវត្តពុទ្ធិការាម រដ្ឋ Maryland នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (សឿន វឌ្ឍនា/VOA)
(ពីឆ្វេងទៅស្ដាំ) លោក ម៉ារុង អ្នកស្រី ច័ន្ទថារី និងលោកស្រី ណារិន អ្នកសម្របសម្រួលក្នុងកម្មវិធីជំនួបក្រៅផ្លូវការរវាងពលរដ្ឋខ្មែរអាមេរិកាំង និងលោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា និងភរិយានៅវត្តពុទ្ធិការាម រដ្ឋ Maryland នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (សឿន វឌ្ឍនា/VOA)
កញ្ញា ចៅ ទេវី សិល្បការីមកពីសមាគមន៍ Cambodian Community Day ក្រោយការសម្ដែងតួជា នាងទាវ ក្នុងឈុតមួយក្នុងរឿងទុំទាវ នៅវត្តពុទ្ធិការាម រដ្ឋ Maryland នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (សឿន វឌ្ឍនា/VOA)
ក្រុមសិល្បកររបស់សមាគមន៍ Cambodian Community Day សម្តែងឈុតមួយនៅក្នុងរឿងទុំទាវ ដោយមានបញ្ចូលរបាំក្ងោក នៅវត្តពុទ្ធិការាម រដ្ឋ Maryland នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (សឿន វឌ្ឍនា/VOA)
ក្រុមសិល្បកររបស់សមាគមន៍ Cambodian Community Day សម្តែងឈុតមួយនៅក្នុងរឿងទុំទាវ នៅវត្តពុទ្ធិការាម រដ្ឋ Maryland នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (សឿន វឌ្ឍនា/VOA)
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា និងភរិយា អ្នកស្រី Sotie Heidt ថតរូបអនុស្សារីយ៍ជាមួយពលរដ្ឋខ្មែរអាមេរិកាំងក្នុងជំនួបក្រៅផ្លូវការមួយនៅវត្តពុទ្ធិការាម រដ្ឋ Maryland នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
ក្រុមសិល្បកររបស់សមាគមន៍ Cambodian Community Day ថតរូប មុនពេលឡើងសម្តែងឈុតមួយនៅក្នុងរឿងទុំទាវ នៅវត្តពុទ្ធិការាម ក្នុងរដ្ឋ Maryland នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ហា/VOA)
នំខេកស្វាគមន៍សម្រាប់លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា និងភរិយា អ្នកស្រី Sotie Heidt ក្នុងជំនួបក្រៅផ្លូវការមួយជាមួយពលរដ្ឋខ្មែរអាមេរិកកាំងនៅវត្តពុទ្ធិការាម រដ្ឋ Maryland នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)