សន្និសីទកំពូលរវាងស.រ.អ.និងទ្វីបអាហ្វ្រិកបានបញ្ចប់ជាមួយការសន្យាផ្តល់ជំនួយនិងវិនិយោគរាប់ពាន់លានដុល្លារនិងគម្រោងទស្សនកិច្ចរបស់លោក Biden
Your browser doesn’t support HTML5
សន្និសីទកំពូលរវាងមេដឹកនាំស.រ.អ.និងអាហ្វ្រិកបានបញ្ចាប់កាលពីថ្ងៃទី១៥ ខែធ្នូជាមួយភាពកក់ក្តៅនិងការសន្យាផ្តល់ជំនួយនិងវិនិយោគរាប់ពាន់លានដុល្លារ ហើយនឹងលទ្ធភាពនៃទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden ក្នុងទ្វីបនោះផងដែរ។ លោកBiden បានគូសបញ្ជាក់ម្តងហើយម្តងទៀតនូវការប្តេជ្ញារបស់រដ្ឋបាលលោកដល់អាហ្វ្រិក និងសុំឱ្យពួកមេដឹកនាំក្នុងទ្វីបនោះគោរពឆន្ទៈប្រជារាស្ត្ររបស់ពួកគេ។ អ្នកស្រី Anita Powell នៃវីអូអេរាយការណ៍ពីរដ្ឋធានី វ៉ាស៊ីនតោន ហើយលោក ពិន ស៊ីសុវណ្ណប្រែសម្រួល៕