ការប្រែប្រួលនៅអាហ្រ្វិកក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ
Your browser doesn’t support HTML5
ប្រាំមួយខែបន្ទាប់ពីប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានចូលកាន់តំណែងលើកទី១ លោក បានប្រាប់ប្រជាពលរដ្ឋអាហ្វ្រិកថា ទ្វីបរបស់ពួកគេមិនត្រូវការមេដឹកនាំផ្តាច់ការទេ ក៏ប៉ុន្តែ គេត្រូវការស្ថាប័នរឹងមាំ។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋអាហ្វ្រិកជាច្រើន ឆ្ងល់ថា តើពាក្យសម្តីរបស់លោកអូបាម៉ាកាលពី៥ឆ្នាំមុន បានធ្វើឲ្យមានភាពប្រែប្រួលក្នុងទ្វីបអាហ្វ្រិកឬទេ ដែលនៅទីនោះ មេដឹកនាំខ្លះបានកាន់អំណាចជាង៣០ឆ្នាំហើយ ដោយបន្តមាននិទណ្ឌភាពនិងភាពគ្មានច្បាប់ទម្លាប់ក្នុងប្រទេសជាច្រើន។ លោក ជឹង ប៉ូជីន ជូនសេចក្តីរាយការណ៍របស់អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេ ម៉ារីយ៉ាម៉ា ឌីយ៉ាឡូ (Mariama Diallo)។