យុវជន​ក្មេងៗ​ដែល​ចូល​អាមេរិក​ដោយ​ខុស​ច្បាប់ រៀបរាប់​អំពី​បញ្ហា​លំបាក​ដែល​ពួកគេ​ប្រឈម

Your browser doesn’t support HTML5

ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ នៅតែ​ជា​បញ្ហា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ បេក្ខជន​ខ្លះ​បាន​គាំទ្រ​វិធានការ​ដ៏​តឹងរឹង​មួយ​ដើម្បី​បញ្ឈប់​លំហូរ​នៃ​ជន​ចំណាក​ស្រុក​គ្មាន​ក្រដាស​ស្នាម​ដែល​បាន​ឆ្លង​កាត់​ព្រំ​ដែន គ្រាដែល​បេក្ខជន​ផ្សេង​ទៀត អំពាវនាវ​ឲ្យ​មាន​កំណែ​ទម្រង់​អន្តោប្រវេសន៍​ដើម្បី​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ជន​ទាំង​នោះ​ខ្លះ ដែល​បាន​ឆ្លង​កាត់​ព្រំ​ដែន​ខុសច្បាប់​ចូល​ដល់​ក្នុង​សហរដ្ឋ​អាមេរិក​រួច​ទៅ​ហើយ​នោះ។ អ្នក​ដែល​ជាប់​ក្នុង​ការប្រទាញប្រទង់​គ្នា​នេះ គឺ​ពួកក្មេងៗ​មិន​ទាន់​គ្រប់​អាយុ ដែល​ត្រូវ​បាន​បញ្ជូន​ដោយ​ឪពុក​ម្តាយ​របស់​ពួកគេ​ដោយ​ការយល់​ច្រឡំ​ថា ពួកគេ នឹង​ត្រូវ​បាន​គេ​អនុញ្ញាតិ​ឲ្យ​ស្នាក់​នៅ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់ VOA ផ្នែក​តំបន់​អាមេរិក​ឡាទីន បាន​និយាយ​ជាមួយ​យុវជន​ក្មេង​ៗ​ទាំង​នោះ អំពី​បញ្ហា​លំបាក​ដែល​ពួកគេ​ប្រឈម។ ហើយ​លោក ជឹង ប៉ូជីន ជូន​សេចក្តី​ប្រែសម្រួល៕