គណៈកម្មការអង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទនេះបាននិយាយលម្អិតក្នុងសេចក្តីរាយការណ៍មួយ អំពីការរាលដាលនិងការកើនឡើងជាប្រព័ន្ធនូវការរំលោភសិទ្ធិមនុស្ស ដែលធ្វើឡើងក្រោមអាជ្ញាធរប្រទេសអេរីទ្រា (Eritrea) ក្នុងនោះប្រធានាធិបតីប្រទេសនេះក៏ស្ថិតនៅក្នុងបញ្ជីអ្នកទទួលខុសត្រូវសំខាន់នៃអំពើហិង្សានោះដែរ។
គណៈកម្មការអ.ស.ប.ដែលស៊ើបអង្កេតអំពីប្រទេសអេរីទ្រានិយាយថា មន្ត្រីអ.ស.ប.មិនអាចទៅប្រទេសអេរីទ្រា បានទេ ហើយក៏មិនបានទទួលការឆ្លើយតបពីរដ្ឋាភិបាល អេរីទ្រា ចំពោះសំណើសុំព័ត៌មានទាក់ទងនឹងចម្លើយមនុស្ស ដែលគេបានសម្ភាសចំនួន៥៥០នាក់ ក្នុងដំណើរការអង្កេតរយៈពេលមួយឆ្នាំនោះ។
គណៈកម្មការនោះនិយាយថា ប្រជាពលរដ្ឋអេរីទ្រាត្រូវការការពាររបស់សហគមន៍អន្តរជាតិ ហើយគណៈកម្មការក៏បានអំពាវនាវឲ្យពិភពលោករៀបចំគម្រោងរយៈពេលយូរដើម្បីជួយជនភៀសខ្លួន៕