ប្រមុខ អ.ស.ប លោក Antonio Guterres មក​ទស្សនា​សារមន្ទីរ​ទួលស្លែង

Your browser doesn’t support HTML5

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres បាន​រៀន​ពី​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​របស់​កម្ពុជា​កាល​ពី​ថ្ងៃអាទិត្យ នៅ​ពេល​ដែល​លោក​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង។ សារមន្ទីរ​ទួលស្លែង​នេះ ​ជា​អតីត​មន្ទីរសន្ដិសុខ ២១​ ហៅកាត់ថា «ស.២១»​ ក្នុង​របប​កុម្មុយនិស្ត​ខ្មែរក្រហម​ដ៏​ប្រល័យ​ ហើយ​ជា​កន្លែង​ដែល​មនុស្ស​រាប់ពាន់នាក់​ដែល​សង្ស័យ​ថា​ក្បត់​ជាតិ​ត្រូវ​បាន​ឃុំ​ខ្លួន សួរ​ចម្លើយ ហើយ​បន្ទាប់​មក​ត្រូវ​បាន​បញ្ជូន​ទៅ​សម្លាប់។