អគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញឲ្យរក«យុទ្ធសាស្រ្តរួមគ្នា»លើវិបត្តិមីយ៉ាន់ម៉ា
Your browser doesn’t support HTML5
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានអំពាវនាវឲ្យប្រទេសទាំងអស់បង្កើតយុទ្ធសាស្រ្តរួមគ្នា ដើម្បីបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ា ដែលអូសបន្លាយពីរឆ្នាំមកហើយ ក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលពីសំណាក់យោធា។ លោកអគ្គលេខាធិការថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ មុនចូលរួមកិច្ចប្រជុំកំពូលអាស៊ានអង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌណេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃបញ្ចប់នៃកិច្ចប្រជុំអាស៊ានរយៈពេលបីថ្ងៃ។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេ ពីរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី៕