ភាសាអ៊ុយក្រែនកើនប្រជាប្រិយភាពតាំងពីពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក
Your browser doesn’t support HTML5
មនុស្សជាងមួយលាននាក់បានចាប់ផ្តើមរៀនភាសាអ៊ុយក្រែនតាំងពីខែកុម្ភៈឆ្នាំមុនមក។ នេះបើយោងតាមទិន្នន័យពីកម្មវីធីកុំព្យូទ័រ Duolingo សម្រាប់រៀនភាសា។ ពួកគេនិយាយថា ចំណាប់អារម្មណ៍លើភាសាអ៊ុយក្រែននៅតែមានខ្ពស់ ហើយប្រទេសនៅចំណាត់ថ្នាក់កំពូល ៣ ដែលមានអ្នករៀនភាសានេះច្រើនជាងគេបង្អស់គឺ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប៉ូឡូញ។ អ្នកស្រី Lesia Bakalet រាយការណ៍អំពីរឿងនេះពីទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ។ អ្នកស្រី ហុង ចិន្តា ជូនសេចក្ដីប្រែសម្រួល៕