អ៊ុយក្រែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយអាស៊ាន
Your browser doesn’t support HTML5
នាថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកានេះ លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានចុះហត្ថលេខាលើ«អនុសញ្ញាស្តីពីលិខិតូបករណ៍និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍»។ នេះគឺជាសញ្ញានិមិត្តរូបដ៏ធំមួយ ខណៈរដ្ឋាភិបាលអ៊ុយក្រែនព្យាយាមបង្កើនការគាំទ្រពីសហគមន៍អន្តរជាតិ ខណៈប្រទេសមួយនេះកំពុងប្រឈមនឹងសង្គ្រាមឈ្លានពានពីរុស្ស៊ី។ ការចុះហត្ថលេខានេះធ្វើឡើង ស្របពេលដែលប្រមុខរដ្ឋនិងប្រមុខការទូតអាស៊ានបានជួបពិភាក្សាគ្នាអំពីកិច្ចការក្នុងតំបន់មួយចំនួន នាថ្ងៃទី ១ នៃកិច្ចប្រជុំអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដោយមានការចូលរួមពីសហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី កាណាដា អង្គការសហប្រជាជាតិ និងបណ្តាប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត៕