អ៊ុយក្រែនបង្ហាញផែនការជ័យជម្នះ ខណៈសម្ព័ន្ធមិត្តស្ទាក់ស្ទើរលើអាវុធវាយចូលដីរុស្ស៊ី
Your browser doesn’t support HTML5
មេដឹកនាំបស្ចិមប្រទេសនៅតែស្ទាក់ស្ទើរក្នុងការអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធធុនធ្ងន់ដែលខ្លួនផ្តល់ឲ្យ ដើម្បីវាយប្រហារលើគោលដៅយោធារបស់រុស្ស៊ីក្នុងទឹកដីរុស្ស៊ី។ កន្លងមក មានការអនុញ្ញាតតិចតួចប៉ុណ្ណោះ ដោយនៅត្រឹមតំបន់ជាប់នឹងអ៊ុយក្រែននិងគោលដៅរុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែន។ លោក ម៉ែន គឹមសេង ពន្យល់បន្ថែមពីមូលហេតុនៃការស្ទាក់ស្ទើរនេះ តាមរយៈកម្មវិធី «ប្រភពច្បាស់ការណ៍»៕