ទីក្រុង​កំពង់ផែ​នៅ​អ៊ុយក្រែន​បាត់​លំនឹង​ក្រោយ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ស្តីពី​គ្រាប់​ធញ្ញជាតិ

Your browser doesn’t support HTML5

បន្ទាប់​ពី​ការ​វាយប្រហារ​ជា​បន្តបន្ទាប់​លើ​កំពង់ផែ​អ៊ុយក្រែន ពលរដ្ឋ​ថា ពួកគេ​មាន​អារម្មណ៍​ថា កិច្ចព្រមព្រៀង​ស្តី​ពី​គ្រាប់​ធញ្ញជាតិ​ជាមួយ​រុស្ស៊ី​បាន​អនុញ្ញាត​ឱ្យ​ពួកគេ​មាន​ការ​ការពារ​ ប៉ុន្តែ​ឥឡូវ​នេះ​មិន​មាន​ទៀត​ទេ។ មន្ត្រី​កំពង់ផែ​ថា ពួកគេ​កំពុង​ធ្វើ​ការ​ដើម្បី​ពង្រីក​ផ្លូវ​ជំនួស ដែល​ពួកគេ​អាច​នាំ​ចេញ​បាន​ច្រើន​បំផុត​ប្រមាណ​ ១​ភាគ​៣ ​នៃ​ទំនិញ​កសិកម្ម​ដែល​ពួកគេ​អាច​នាំ​ចេញ​បាន​មុន​ពេល​មាន​សង្គ្រាម។ អ្នកស្រី Heather Murdock នៃ VOA រាយការណ៍​រឿង​នេះ​ពី​ទីក្រុង Odesa ប្រទេស​អ៊ុយក្រែន។ លោក សាយ មុន្នី ជូន​សេចក្តី​ប្រែ​សម្រួល​ដូច​តទៅ៖