Uber បើក​ដំណើរការ​សេវាកម្ម​ដឹកជញ្ជូន​តាម​ផ្លូវទឹក​នៅក្នុង​តំបន់ Kashmir ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា

Your browser doesn’t support HTML5

ក្រុមហ៊ុន Uber កំពុង​បើក​ដំណើរការ​សេវាកម្ម​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ជា​លើកដំបូង​របស់​ខ្លួន​នៅ​ទ្វីប​អាស៊ី ដោយ​ឥឡូវនេះ ក្រុមហ៊ុន​នេះ ផ្តល់​សេវាកម្ម​នៅក្នុង​តំបន់ Kashmir ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា។ ក្រុមហ៊ុន​នេះ ផ្តល់​កម្មវិធី​នៅ​លើ​ទូរសព្ទ​ទំនើប​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ស្នើ​ការ​ធ្វើដំណើរ ការ​ដឹកជញ្ជូន​អាហារ និង​សេវាកម្ម​ផ្សេងៗ​ទៀត។ ក៏ប៉ុន្តែ ម្ចាស់​ទូក​ក្នុង​ស្រុក​បារម្ភ​ថា សេវាកម្ម​ថ្មី​នេះ​នឹង​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​ពួកគេ។ អ្នក​យក​ព័ត៌មាន VOA លោក Muheet Ul Islam រាយការណ៍​ពី​ទីក្រុង Srinagar ក្នុង​តំបន់ Kashmir ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូន​សេចក្តី​ប្រែសម្រួល​ដូច​តទៅ៖