អាមេរិកពង្រឹងសម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិកខណៈចិនកាន់តែគឃ្លើន
Your browser doesn’t support HTML5
កាលពីចុង ខែកក្កដា សហរដ្ឋអាមេរិកបានប្រកាសអំពីការងាកដ៏ខ្លាំងមួយក្នុងទំនាក់ទំនងការពារជាតិជាមួយនឹងប្រទេសជប៉ុនដោយបានប្រកាសថាអាមេរិកនឹងដំឡើងវត្តមានកងទ័ពរបស់ខ្លួននៅជប៉ុនដល់កម្រិតទីបញ្ជាការរួមដោយមានបេសកកម្មនិងសមត្ថភាពក្នុងការធ្វើប្រតិបត្តិការធំជាងមុន។ អាមេរិកក៏ពង្រឹងទំនាក់ទំនងយោធាជាមួយនឹងកូរ៉េខាងត្បូងនិងហ្វីលីពីនផងដែរដើម្បីបង្កើតជាក្របខណ្ឌការពារសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិកហៅថា«តំបន់ទ្រនាប់ប្រទាក់ក្រឡាគ្នា»។ ចំណាត់ការនេះកើតឡើងក្នុងពេលដែលមានការគំរាមកំហែងផ្នែកសន្តិសុខពីចិន។ លោកម៉ែន គឹមសេងនៃវីអូអេសូមជូនសេចក្តីរាយការណ៍ក្នុងកម្មវិធី«ប្រភពច្បាស់ការណ៍»(Primary Sources) ដូចតទៅ៖