សហរដ្ឋ​អាមេរិក​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ ខណៈ​ជំងឺ​កូវីដ​១៩ ឆ្លង​រាលដាល

Your browser doesn’t support HTML5

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅតែ​បន្ត​កើន​ឡើង​យ៉ាងខ្លាំង​នៅ​សហរដ្ឋ​អាមេរិក។ នៅ​រដ្ឋ Florida មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១១.៤៥៨ ករណី​កាលពី​ថ្ងៃ​ទី៤ ខែ​កក្កដា ដែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ។ លោក Kane Farabaugh នៃ VOA រាយការណ៍​មក​ថា អភិបាល​ក្រុង​មួយ​ចំនួន​កំពុង​ដោះស្រាយ​បញ្ហា​នៃ​ការ​កើនឡើង​នូវ​ចំនួន​អ្នក​ជំងឺ​យ៉ាង​ច្រើន​ណែនណាន់​តាន់តាប់​នៅ​តាម​មន្ទីរពេទ្យ និង​កំណើន​ករណី​ឆ្លង​ថ្មី​ដល់​កម្រិត​គួរ​ឲ្យ​ព្រួយបារម្ភ ដោយសារតែ​​ការ​មិន​ខ្វាយ​ខ្វល់​ក្នុង​ចំណោម​​​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ កុំ​ឲ្យ​ឆ្លងរាតត្បាត​ថែម​ទៀត។ អ្នកស្រី ហុង ចិន្ដា ជូន​សេចក្ដី​ប្រែសម្រួល៕