ស្រ្តី​កាន់សាសនា​ឥស្លាម​ពីររូប​សហការគ្នា​បើក​សិទ្ធិអំណាច​ដល់ស្រ្តី​ដទៃ​តាមរយៈ​កីឡា​ដែល​ មិនមែន​ជា​ប្រពៃណី​ខ្លួន

នាង​ Kulsoom Abdullah បាន​បញ្ចុះ​បញ្ចូល​សហព័ន្ធ​កីឡា​លើកដុំដែក​ស.រ.អា​. និង​បន្ទាប់មក​បានចូល​ខ្លួនក្នុង​សហព័ន្ធ​កីឡាលើក​ដុំដែក​អន្តរជាតិ​ ដើម្បី​កែសម្រួល​លើក្រឹត្យក្រម​សំលៀកបំពាក់​ចូលរួម​ប្រកួត​ ដោយ​អនុញ្ញា​ឲ្យ​កីឡាការនី​កាន់សាសនា​ឥស្លាមទាំងអស់​អាចពាក់​កន្សែង​គ្របក្បាល​បាន។ 

គេហទំព័រ​របស់នាង​ Kulsoom Abdullah ដែល​មាន​ឈ្មោះថា​ LiftingCovered.com បាន​ផ្ទុកឯកសារ​នៃដំណើរ​ជីវិតនៃ​កីឡា​លើកដុំដែក​របស់នាង​ និង​ការតស៊ូមតិ​ដើម្បី​ផ្លាស់ប្តូរ​ក្រឹត្យក្រម​សំលៀកបំពាក់​កីឡា​ឲ្យស្រប​ទៅនឹង​ការស្លៀកពាក់​តាម​ក្រឹត្យក្រម​សាសនា​ឥស្លាម។

នាង​ Kulsoom Abdullah អាយុ​៣៨ឆ្នាំ​ មានស្រុក​កំណើត​ក្នុងតំបន់​ដែលមាន​ប្រពៃណី​តឹងតែង​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ មាន​ចំណូល​ចិត្ត​ចាប់អារម្មណ៍​កីឡា​លើក​ដុំដែក​តាំងពី​នាងមាន​អាយុ​២០​ឆ្នាំស្តើង​។ 

គេហទំព័រ​របស់នាង​ Kulsoom Abdullah ដែល​មាន​ឈ្មោះថា​ LiftingCovered.com បាន​ផ្ទុកឯកសារ​នៃដំណើរ​ជីវិតនៃ​កីឡា​លើកដុំដែក​របស់នាង​ និង​ការតស៊ូមតិ​ដើម្បី​ផ្លាស់ប្តូរ​ក្រឹត្យក្រម​សំលៀកបំពាក់​កីឡា​ឲ្យស្រប​ទៅនឹង​ការស្លៀកពាក់​តាម​ក្រឹត្យក្រម​សាសនា​ឥស្លាម។ 

នាង​ Mariam Shareefy បាន​បង្កើត​សាលារៀន​មួយ​ឈ្មោះ​ហៅកាត់​ថា AERCS (សាលារៀន​សហគ្រិន​ភាព​ និងការ​ឡើងភ្នំ​អាហ្វហ្គានីស្ថាន​ ដែលជា​អង្គការ​មិនរក​ប្រាក់ចំណេញ​ និង​បានផ្តល់​សេវា​ការឡើងភ្នំ​ដើម្បី​អភិវឌ្ឍ​សហគ្រិន​វ័យក្មេង​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ 

នាង​ Mariam Shareefy ដែល​កំពុង​ដើរ​ឡើងភ្នំ​នៅ​ខាងឆ្វេង​ ហ្វឹកហាត់​កីឡា​ឡើងភ្នំ​នៅតំបន់​ Boulder រដ្ឋ​ Colorado ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០១៦។ 

នាង​ Mariam Shareefy ក្នុង​តំបន់​ Boulder រដ្ឋ​ Colorado បាន​បង្កើត​សាលារៀន​មួយឈ្មោះ​ហៅ​កាត់ថា​ AERCS (សាលារៀន​សហគ្រិនភាព​ និង​ការឡើង​ភ្នំអាហ្វហ្គានីស្ថាន​ ដែលជា​អង្គការ​មិនរក​ប្រាក់​ចំណេញ​ និង​បានផ្តល់​សេវាការ​ឡើងភ្នំ​ដើម្បី​អភិវឌ្ឍ​សហគ្រិន​វ័យក្មេង​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ 

នាង​ Mariam Shareefy ឡើងភ្នំ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។