វីដេអូខ្លី៖ សត្វអណ្តើក​ដែល​បាន​លេប​ប្លាស្ទិក ត្រូវ​បាន​សង្គ្រោះ និង​ដោះលែង​វិញ​នៅ​ប្រទេស​អាហ្សង់ទីន

  • ​Reuters

Your browser doesn’t support HTML5

សត្វអណ្តើក​ដែល​បាន​លេប​ប្លាស្ទិក​ដែល​ពួកវា​ច្រឡំ​ថា​ជា​អាហារ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ ហើយ​ត្រូវ​បាន​គេ​ដោះលែង​ទៅ​ក្នុង​សមុទ្រ​វិញ​នៅ​ប្រទេស​អាហ្សង់ទីន កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។ សត្វអណ្តើក​ពណ៌បៃតង​ពីរក្បាល និង​អណ្តើក​ប្រភេទ loggerhead ចំនួន​បួនក្បាល​ទៀត ត្រូវបាន​ជួយ​សង្គ្រោះ​ចេញ​ពី​សំណាញ់​នេសាទ​នៅ​ក្រុង San Clemente del Tuyu ក្នុង​ខេត្ត Buenos Aires។ ខណៈពេល​ដែល​សត្វអណ្តើក​ទាំងនោះ ស្ថិត​ក្រោម​ការគាំពារ​របស់​មូលនិធិ Grupo Marino ពួកគេ​បាន​យក​ប្លាស្ទិក​ចំនួន​១០ប្រភេទ​ចេញពី​ខ្លួន​ពួកវា ដែល​ការណ៍​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សំរាម​ប្លាស្ទិក៕