លោក Erdogan ប្រើប្រាស់អាណត្តិថ្មី ដើម្បីបន្តជំរុញតួកគីជាប្រទេសដឹកនាំក្នុងតំបន់
Your browser doesn’t support HTML5
ការជាប់ឆ្នោតសាជាថ្មីរបស់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នៅឆ្នាំ ២០២៣នេះ បានអនុញ្ញាតឱ្យរូបលោកបន្តផែនការក្នុងការធ្វើឱ្យតួកគីក្លាយជាប្រទេសដឹកនាំក្នុងតំបន់ និងតាមបណ្តារដ្ឋកាន់សាសនាអ៊ិស្លាម ខណៈបន្តកិច្ចប្រឹងប្រែងក្នុងការស្តារទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសជាគូប្រជែងចម្បងៗ។ នៅក្នុងប្រទេស អ្នករិះគន់បានចោទប្រកាន់លោក Erdogan ពីការប្រើប្រាស់អាណត្តិកាន់អំណាចរបស់លោក ដើម្បីបំបិទសំឡេងប្រឆាំងក្នុងស្រុក។ លោក Dorian Jones ជូនសេចក្តីរាយការណ៍ពីក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី។ លោក សឹង សុផាត សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖