លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៃសហរដ្ឋអាមេរិក បានបណ្តេញលោក Rex Tillerson ចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសនៅថ្ងៃអង្គារនេះ ដោយដាក់នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោក Mike Pompeo ជំនួសវិញ។
លោក Pompeo នឹងត្រូវជំនួសតំណែងរបស់លោកនៅទីភ្នាក់ងារ CIA វិញដោយអនុប្រធានរបស់លោក គឺលោកស្រី Gina Haspel។
លោក ត្រាំ បានសរសេរនៅក្នុងគណនី Twitter របស់លោកកាលពីថ្ងៃអង្គារថា៖ «សូមអរគុណដល់លោក Rex Tillerson ចំពោះការបម្រើជាតិរបស់លោក! លោកស្រី Gina Haspel នឹងក្លាយជានាយកថ្មីនៃទីភ្នាក់ងារ CIA ដែលធ្វើឲ្យលោកស្រីក្លាយជាស្ត្រីដំបូងដែលកាន់តំណែងនេះ។ សូមអបអរសាទរដល់អ្នកគ្រប់គ្នា!»
នេះជាព័ត៌មានថ្មីដែលទើបបានកើតឡើង។ សូមប្រិយមិត្តរង់ចាំព័ត៌មានលម្អិតពី VOA នៅក្នុងការផ្សាយខាងមុខទៀត។
លោក Rex Tillerson ធ្វើសេចក្តីថ្លែងការណ៍(ជាភាសាអង់គ្លេស) ក្រោយពីត្រូវដកពីតំណែងរដ្ឋមន្ត្រីការបរទេស៖
ក្រាហ្វិកបង្ហាញអំពីភាពតានតឹងរវាងលោក Trump និង លោក Tillerson៖