លោកTrump និយាយ​ម្ដង​ទៀត​អំពី​តម្រូវការ​របស់​អាមេរិក​ក្នុង​ការត្រួតត្រា​ដែន​កោះ Greenland ដែល​នាំ​ឱ្យ​មាន​ក្ដីបារម្ភ

Your browser doesn’t support HTML5

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និយាយ​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ថា សហរដ្ឋ​អាមេរិក​ត្រូវ​យក​ដែនកោះ Greenland ពី​​ដាណឺម៉ាក​មក​ត្រួតត្រា នៅ​ក្នុង​អ្វី​ដែល​លោក​ពណ៌នា​ថា ​ជា​ចំណាត់ការ​ចាំបាច់​មួយ​សម្រាប់​សន្តិសុខ​អន្តរជាតិ។ ខណៈ​ដែល​លោក Henry Ridgwell រាយការណ៍​មក​ពី​រដ្ឋធានី Nuuk នៃ​ដែនដី Greenland គោលបំណង​ដែល​បាន​លើកឡើង​របស់​ប្រធានាធិបតី​អាមេរិក​បាន​បង្ក​ឱ្យ​មាន​ក្ដី​បារម្ភ​ក្នុង​ចំណោម​ប្រជាជន​​ដែល​​មាន​ចំនួន​តិចតួច​នៅ​លើ​ដែន​កោះ​នេះ ហើយ​ដែនដី​នេះ​ព្យាយាម​សម្រប​នឹង​អនាគត​ដែល​មាន​ការ​ប្រែប្រួល។ អ្នកស្រី ហុង ចិន្ដា ជូន​សេចក្ដីប្រែសម្រួល៕