លោក ត្រាំ មិនពាក់ម៉ាស់ ឆ្លុះបញ្ចាំងពីសង្គ្រាមវប្បធម៌ដោយសារតែវីរុសកូរ៉ូណា
Your browser doesn’t support HTML5
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជៀសវាងមិនពាក់ម៉ាស់ បើទោះបីជារដ្ឋបាលរបស់លោកនាពេលថ្មីៗនេះ បានបញ្ជាឲ្យបុគ្គលិកសេតវិមានពាក់ម៉ាស់ ដើម្បីអនុវត្តតាមការណែនាំរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺក៏ដោយ។ សម្រាប់ពលរដ្ឋអាមេរិកាំង ការសម្រេចចិត្តពាក់ម៉ាស់ឬអត់ បានក្លាយជារឿងនយោបាយនៅក្នុងសង្គ្រាមប្រឆាំងនឹងវីរុសកូរ៉ូណា។ អ្នកស្រី Patsy Widakuswara អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំនៅសេតវិមានរាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។