ការឆ្លងជំងឺកូវីដ១៩របស់លោក Trump ធ្វើឲ្យដំណើរការបោះឆ្នោតច្របូកច្របល់
Your browser doesn’t support HTML5
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យយោធាជាតិ Walter Reed កាលពីល្ងាចថ្ងៃសុក្រ ដែលការណ៍នេះជា «វិធានការបង្ការទុកជាមុន»។ គេរំពឹងថា លោកនឹងស្នាក់នៅទីនោះពីរបីថ្ងៃ បន្ទាប់ពីលទ្ធផលតេស្តិ៍វិជ្ជមាននៃជំងឺកូវីដ១៩។ រោគវិនិច្ឆ័យជំងឺកូវីដ១៩ របស់លោក Trump បានធ្វើឱ្យការបោះឆ្នោតដែលចម្រូងចម្រាសស្រាប់ កាន់តែវឹកវរថែមទៀត។ អ្នកស្រី Patsy Widakuswara អ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានរបស់ VOAរាយការណ៍លម្អិត។ លោក ចាប ចិត្រា នៃ VOA ជូនសេចក្តីប្រែសម្រួល។