លោក​ប្រធានា​ធិបតី​ត្រាំ ​ប្រារព្ធ​១០០ថ្ងៃ​ជាប្រធានា​ធិបតី​​ក្នុង​រដ្ឋ Pennsylvania

ប្រធានាធិបតី​ដូណាល់​ ត្រាំ ដឹក​នាំ​ការ​ជួបជុំ​ដើម្បី​អបអរ​ការកាន់តំណែង​១០០ថ្ងៃ​របស់​លោក​ក្នុង​ទីក្រុង​ Harrisburg កាល​ពី​ថ្ងៃទី ២៩ មេសា ២០១៧។

លោក​ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ ​នឹង​ចំណែក​ពេល​មួយ​ផ្នែក​នៃ​ការ​កាន់​តំណែង​ជា​ប្រធានា​ធិបតី​រយៈ​ពេល​មួយ​១​០០​ថ្ងៃ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​រដ្ឋ Pennsylvania នៅពេល​ដែលបាតុក​ប្រឆាំង​នឹង​ប្រធានា​ធិបតី​ត្រាំ ​បាន​ប៉ុនប៉ងបន្ថយ​និមិត្តរូប​ដ៏​សំខាន់​នេះ។

​លោក​ប្រធានា​ធិបតី​នឹង​ចុះហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានា​ធិបតី​នៅឯរោង​ចក្រ​ធ្វើ​ប៉ែល​នៅ​រដ្ឋ Pennsylvania ភាគ​កណ្តាលដោយ​បាន​បញ្ជា​ឲ្យ​រដ្ឋ​បាល​របស់​លោកពិនិត្យ​មើល​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​របស់អាមេរិក។​ បទ​បញ្ជា​ប្រធានា​ធិបតី​នេះ​មាន​គោល​បំណង​កំណត់​ថា​តើ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ដៃគូ​ពាណិជ្ជកម្ម​ត្រឹម​ត្រូវនៅ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​មាន​ប្រទេស​១៦៤​ជាសមាជិក​ដែរឬទេ។

បន្ទាប់​មកលោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ​ធ្វើជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រជុំ​មហាជន​មួយ​សម្រាប់​ពួក​អ្នកគាំទ្រ​នៅ​ទីក្រុង Harrisburg ជាពិធី​មួយ​ដែលជួនគ្នា​ជាមួយ​ការ​ដើរ​ក្បួន​ប្រឆាំង​ប្រធានា​ធិបតី​ត្រាំ​ដែល​បាន​រៀប​ចំ​ឡើង​ដោយ​ពួក​គណ​បក្ស​ប្រ​ជាធិបតេយ្យ​និង​អង្គការ​ផ្សេង​ៗ​ទៀត។

យុទ្ធនាការ​ដើម្បី​ជាប់​ឆ្នោតមួយ​អាណត្តិ​ទៀត​របស់​ប្រធានា​ធិបតី​ត្រាំ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​ប្រធានា​ធិបតី​ត្រាំ ​នឹងផ្សព្វផ្សាយសមិទ្ធិ​ផល​របស់​លោក​ចាប់​តាំង​ពី​ចូលកាន់​តំណែង​នៅឯ​ការ​ជួប​ប្រជុំមហាជន​មួយ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុងទី​កន្លែង​មួយ​ដែល​អាច​ផ្ទុក​មនុស្សបាន​រហូត​ដល់​១ម៉ឺននាក់។

លោក​ប្រធានា​ធិបតីត្រាំ ​បាន​ចុះផ្សាយសារ​តាម​ប្រ​ព័ន្ធTwitterថា ​លោក​ស្វះស្វែង​ ​ជួប​ជាមួយ​ពួកអ្នកគាំទ្រ​របស់​លោក។

ក្នុង​សុន្ទរកថា​ប្រចាំ​សប្តាហ៍​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ ​លោក​ប្រធានា​ធិបតីត្រាំ ​បាន​និយាយ​ថា រយៈ​ពេល១​០០ថ្ងៃ​នៃ​រដ្ឋ​បាល​របស់​លោក ​បាន​ទទួលជោគ​ជ័យ​ភាគ​ច្រើន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​យើង៕