ការ​ជំនុំ​ជម្រះ​ក្ដី​ចោទ​ប្រកាន់​ដក​តំណែង​លោក Trump ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​លើ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២០

Your browser doesn’t support HTML5

លោក​ប្រធានាធិបតី ​​Trump បាន​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទីបី ដែល​ត្រូវ​បាន​រដ្ឋសភា​​ចោទ​ប្រកាន់​ដក​តំណែង​ប្រធានាធិបតី។ ហើយ​ឥឡូវ​នេះ​ លោក​ Trump សង្ឃឹម​​ថា​នឹង​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ម្ដង​ទៀត​ ក្នុង​នាម​​ជា​ប្រធានាធិបតី​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ដក​តំណែង​ទី​មួយ ដែល​នឹង​ជាប់​ឆ្នោត​ម្ដងទៀត ដោយ​ហេតុ​ថា​លោក​ទំនង​ជា​ត្រូវ​បាន​​ កាត់​ក្ដី​ឲ្យ​រួច​ខ្លួន នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ទោស​ដោយ​ព្រឹទ្ធ​សភា​សហរដ្ឋអាមេរិក ដែល​បាន​ចាប់​ផ្ដើម​ដំណើរ​ការ កាល​ពី​ថ្ងៃ​អង្គារ។ ​​ការ​ចោទ​ប្រកាន់​ដក​តំណែង​ប្រធានាធិបតី​កំពុង​ដំណើរ​ការ​ទៅ​មុខ ស្រប​ពេល​ដែល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ ឈាន​ដំណាក់​កាល​សំខាន់​មួយ។ លោក Jim Malone អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ជាតិ​របស់ VOA រាយការណ៍​អំពី​រឿង​នេះ​។ លោក សឿន វឌ្ឍនា ជូន​សេចក្ដី​ប្រែ​សម្រួល។