សារព័ត៌មានតតាំងនឹងវិធានថ្មីស្ដីពីការជំនុំជម្រះដកតំណែងលោកត្រាំ
Your browser doesn’t support HTML5
នេះគឺជាលើកទី៣ហើយក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលសមាជិកព្រឹទ្ធសភានឹងជំនុំជម្រះក្តីលើប្រធានាធិបតីសហរដ្ឋអាមេរិក និងសម្រេចថា តើមានភស្តុតាងគ្រប់គ្រាន់ដើម្បីដកតំណែងរបស់លោកដែរឬទេ។ សមាជិកសភាត្រូវដាក់ឱ្យទទួលខុសត្រូវចំពោះសេចក្តីសម្រេចរបស់ពួកគេ ដោយសារព័ត៌មានសេរី ដែលសួរសំណួរពិបាកៗអំពីទង្វើរបស់សមាជិកសភាទាំងនោះ។ ប៉ុន្តែ អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំសភាជាតិសហរដ្ឋអាមេរិកគឺអ្នកនាង Katherine Gypson បានរាយការណ៍ពីរដ្ឋសភាមកថា វិធានថ្មីសម្រាប់ដំណើរការជំនុំជម្រះដកតំណែងលោកត្រាំ អាចផ្លាស់ប្ដូរដំណើរការនេះ។ លោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖