លោក ត្រាំ ឆ្លើយតប​នឹង​អគ្គស្នងការ​អង្គការ​សុខភាព​ពិភពលោក​ដែល​ជំរុញ​ឲ្យ​មាន​សាមគ្គីភាព​ដើម្បី​ប្រយុទ្ធ​កូវីដ១៩

Your browser doesn’t support HTML5

កាលពី​ដើម​ខែ​មេសា​នេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​វាយ​បក​ជា​ពាក្យ​សម្តី​ទៅ​កាន់​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ (WHO) ដែល​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​សាមគ្គីភាព និង​ឯកភាព​ជា​សកល បន្ទាប់​ពី​លោក​ ត្រាំ បាន​ចោទ​អង្គការ​នេះ​ថា​«គាំទ្រ​ចិន» ហើយ​បាន​គំរាម​កំហែង​ថា នឹង​ផ្អាក​ផ្ដល់​មូលនិធិ​​ដល់​អង្គការ​មួយ​នេះ។ ហើយ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ លោក ត្រាំ បាន​បង្គាប់​ឲ្យ​រដ្ឋបាល​របស់លោក​បញ្ឈប់​ផ្តល់​មូលនិធិ​ដល់​អង្គការ​ WHO។ អ្នកស្រី Patsy Wisdakuswara អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​របស់​វីអូអេ​ពី​សេតវិមាន រាយការណ៍​លម្អិត​អំពី​រឿង​នេះ ហើយ​អ្នកនាង ទែន សុខស្រីនិត ជូន​សេចក្តី​ប្រែ​សម្រួល។