លោក Trump និងអ្នកស្រី Harris ផ្តល់អនាគតផ្សេងគ្នាសម្រាប់អ៊ុយក្រែន ខណៈប្រជែងយកតំណែងប្រធានាធិបតីអាមេរិក
Your browser doesn’t support HTML5
ប្រទេសអ៊ុយក្រែនប្រឈមនឹងក្តីរំពឹងខុសគ្នាក្រោមបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឬអ្នកស្រី Kamala Harris។ ប៉ុន្តែខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតរបស់ពួកគេជិតបញ្ចប់ បេក្ខជនប្រធានាធិបតីទាំងពីរមិនទាន់បង្ហាញផែនការជាក់លាក់ដើម្បីដោះស្រាយសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនទេ។ អ្នកជំនាញនិយាយថាក្នុងពេលដូចគ្នានេះ ទីលានប្រយុទ្ធនៅអ៊ុយក្រែនបានប្រែប្រួលដោយបានផ្តល់អំណាចឲ្យអ៊ុយក្រែនក្នុងការកំណត់ជោគវាសនាខ្លូនឯង។អ្នកនាង Anita Powell រាយការណ៍រឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន រួចអ្នកនាង ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល។